លោក ម៉ក់ បញ្ញា នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងមន្ត្រីទទួលបន្ទុកផ្នែកក្សេត្រសាស្ដ្រ របស់គម្រោង LASED III នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពការងារ គាំពារបរិស្ថាន និងសង្គមរបស់គម្រោងបែងចែកដីដើម
ចេញ​ផ្សាយ ១៧ មិថុនា ២០២២
98
នាថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក ម៉ក់ បញ្ញា នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងមន្ត្រីទទួលបន្ទុកផ្នែកក្សេត្រសាស្ដ្រ របស់គម្រោង LASED III នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពការងារ គាំពារបរិស្ថាន និងសង្គមរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣(LASED III) ស្ថិតក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមការដឹកនាំដោយ លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ និង លោកស្រីនួន មន្ថា មន្រ្តីសម្របសម្រួលកិច្ចគាំពារបរិស្ថាន និងសង្គម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី #ដែលស្ថិតនៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ #ដោយមានអ្នកចូលរួមសរុប ១៨នាក់/ស្រី ២នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter