សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២២ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២២
គិតមកត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 6,349 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 6,170 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 179 ហិកតា លើផែនការ 98,520 ហិកតា ស្មើនឹង 6.44 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី២០ ខែមិថុនា ឆ្នំា២០២២ អនុវត្តបានសរុបបាន 34,868 ហិកតា ស្មើនឹង 50.31% នៃផែនការ 69,303 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 292 ហិកតា ស្មើនឹង 13.05%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 4,376 ហិកតា ស្មើនឹង 46.43%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 27,699 ហិកតា ស្មើនឹង 69.89%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 2,501 ហិកតា ស្មើនឹង 13.89%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នំា២០២២) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 613.30 ម.ម ។