ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២២ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការ
នៅដើមរដូវវស្សានេះ ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២២
គិតមកត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 17,473 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 15,014 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 2,459 ហិកតា លើផែនការ 98,520 ហិកតា ស្មើនឹង 17.74 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី២៩ ខែមិថុនា ឆ្នំា២០២២ អនុវត្តបានសរុបបាន 38,044ហិកតា ស្មើនឹង 54.90% នៃផែនការ 69,303 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 330 ហិកតា ស្មើនឹង 14.75%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 5,486 ហិកតា ស្មើនឹង 58.21%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 29,725 ហិកតា ស្មើនឹង 75.00%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 2,503 ហិកតា ស្មើនឹង 13.90%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នំា២០២២) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 683.53 ម.ម ។