សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២២ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២២
គិតមកត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 24,633 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 21,286 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 3,347 ហិកតា លើផែនការ 98,520 ហិកតា ស្មើនឹង 25.00 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី០៦ ខែកក្កដា ឆ្នំា២០២២ អនុវត្តបានសរុបបាន 46,717 ហិកតា ស្មើនឹង 67.41% នៃផែនការ 69,303 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 370 ហិកតា ស្មើនឹង 16.54%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 5,564 ហិកតា ស្មើនឹង 59.03%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 29,750 ហិកតា ស្មើនឹង 75.06%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 11,033 ហិកតា ស្មើនឹង 61.27%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នំា២០២២) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 716.38 ម.ម ។