ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល ជំហានទី៣(PaFF3) ស្តីពីការបូកសរុបរបាយការណ៍ត្រីមាស២ របស់គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្តព្រះវិហារ
ចេញ​ផ្សាយ ០៨ កក្កដា ២០២២
98
ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ សហការជាមួយកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល ជំហានទី៣(PaFF3) រៀបចំកិច្ចប្រជុំ ស្តីពីការបូកសរុបរបាយការណ៍ត្រីមាស២ របស់គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្តព្រះវិហារ។ គោលបំណង ធ្វើឲ្យមានកិច្ចសហការជាមួយអង្កការដៃគូ ក្នុងការពិគ្រោះយោបល់ស្វែងរកភាពប្រឈម ដំណោះស្រាយ ផ្លាស់ប្តូរបទពិសោធន៏ ពង្រឹងអភិបាលកិច្ច និងផ្តល់អនុសាសន៏ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការអនុវត្តការងារសហគមន៏ព្រៃឈើនៅមូលដ្ឋាន ដើម្បីឆ្លើយតបនឹងកម្មវិធីព្រៃឈើជាតិ។ កិច្ចប្រជុំដឹកនាំសម្របសម្រួលដោយ ឯកឧត្តម លី សារ៉ារិទ្ឋ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីកសិកម្ម អភិបាល-អភិបាលរងស្រុក មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ មេឃុំគោលដៅ បណ្តាញសហគមន៏ព្រៃឈើ គណៈកម្មការសហគមន៏ព្រៃឈើ បុគ្គលិកអង្កការ RECOFTC និងដៃគូអភិវឌ្ឍន៏មួយចំនួនទៀត ដែលសរុបអ្នកចូលរួមប្រមាណ ៤២នាក់។ ---------------- On June 28, 2022, Preah Vihear Forestry Administration Khan, in cooperation with the Partnership Program for Forestry and Fisheries Phase 3 (PaFF3), held a meeting to review the second quarter report of the Preah Vihear Community Forestry Program Coordinating Committee. Aims to collaborate with partner organizations in consulting, finding challenges, solutions, exchanging experiences, strengthening governance, and making recommendations to improve the performance of local community forestry in response to national forest programs. The meeting was chaired by HE Ly Sararith, Deputy Provincial Governor, Department of Agriculture, District Governor, Provincial Forestry Administration, Target Commune, Community Forestry Network, Community Forestry Committee, RECOFTC staff and other development partners, with a total of 42 participants.
ចំនួនអ្នកចូលទស្សនា
Flag Counter