លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារក្រុមហ៊ុន មីតស៊ូប៊ីស៊ី ខបភើរ៉េស្សីន (Mitsubishi Corporation) ប្រចាំប្រទេសកម្ពុជាដើម្បីសិក្សាពីសក្ដានុពល និងលទ្ធិភាពផលិតដំណាំស្វាយចន្ទីនៅក្
ចេញ​ផ្សាយ ០៨ កក្កដា ២០២២
114
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារក្រុមហ៊ុន មីតស៊ូប៊ីស៊ី ខបភើរ៉េស្សីន (Mitsubishi Corporation) ប្រចាំប្រទេសកម្ពុជាដើម្បីសិក្សាពីសក្ដានុពល និងលទ្ធិភាពផលិតដំណាំស្វាយចន្ទីនៅក្នុងខេត្តព្រះវិហារ។ គោលបំណង លទ្ឋភាពកែច្នៃវេចខ្ចប់គ្រាប់ស្វាយចន្ទី និងកែច្នៃសំបកគ្រាប់ស្វាយចន្ទីចម្រាញ់ចេញជាប្រេងឥន្ធនៈ។ គិតត្រឹមដើមឆ្នាំ២០២២ ផ្ទៃដីដាំដុះនៅទូទាំងខេត្តព្រះវិហារមាន ជាង ២០,០០០ហិចតា មានពូជ M23, H09 និងពូជប្រជាកសិកររក្សាទុកក្នុងស្រុក។ កិច្ចប្រជុំមានថ្នាក់ដឹកនាំមន្ទីរ រួមជាមួយសហការី និងនាយកចាត់ការ Mishubishi coperation សរុបអ្នកចូលរួមចំនួន០៨នាក់ (ស្រី០១នាក់) នៅសាលប្រជុំមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។ -------------------- August 28, 2022 Mr. Poeung Tryda, Director of Preah Vihear Provincial Department of Agriculture, Forestry and Fisheries, chaired a meeting with the working group of Mitsubishi Corporation in Cambodia to study the potential and production capacity of cashew crops in Preah Vihear Province. The purpose is to be able to process the packaging of cashew nuts and process the cashew shells into oil. As of the beginning of 2022, the cultivated area in Preah Vihear province is more than 20,000 hectares, with M23, H09 varieties and farmers' varieties kept locally. The meeting was attended by the leaders of the department together with the colleagues and the manager of Mishubishi coperation, a total of 8 participants (1 female) at the meeting hall of the Department of Agriculture, Forestry and Fisheries of Preah Vihear Province.
ចំនួនអ្នកចូលទស្សនា
Flag Counter