ចេញផ្សាយ ០៨ កក្កដា ២០២២
97
សណ្ឋាគារ រីជេនស៊ីអង្គរ ខេត្តសៀមរាប
នៅថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាល់ ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២
លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ខេត្តសម្រាប់ការរៀបចំគម្រោង នើតឆ័រ(Nurture) ក្រោមអធិបតីភាព ឯកឧត្តម ជូ ជ័យធិរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម រៀបចំដោយអង្គការហេក្ស (HEKS/EPER) បានសហការជាមួយអង្គការការីតាស (Caritas) ដោយបានទទួលមូលនិធិពីទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រទេសស្វីស (Swiss Development Cooperation) បានកំពុងរៀបចំគម្រោងឆើតឆ័រ (Nurture) ដែលនឹងចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៣-២០២៦ ក្នុងខេត្តគោលដៅចំនួន ៤គឺមាន ខេត្តបាត់ព្រះវិហារ បន្ទាយមាន ជ័យ ឧត្តរមានជ័យ និងខេត្តបាត់ដំបង។ គម្រោងនេះផ្តោតសំខាន់ ទៅលើកសិកម្មធន់នឹងបម្រែបម្រួលអាកាសធាតុ ការលើកកំពស់អភិបាលកិច្ចទឹក និងការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាពសម្រាប់កសិកម្ម។
#អ្នកចូលរួមសរុប ៧២នាក់ ស្រី ១០នាក់
#ដែលស្ថិតនៅ Regeney Angkor Hotel ខេត្តសៀមរាប។