ចេញផ្សាយ ០៨ កក្កដា ២០២២
109
កិច្ចប្រជុំសាមញ្ញលើកទី ៣៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៣៨ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត ឯកឧត្តម យ៉ុង គឹមហ៊ាន អភិបាលរងខេត្ត ព្រមទាំងមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត នឹងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្តជាច្រើនរូបទៀត ។
របៀបវារៈដែលត្រូវលើកយកមកពិនិត្យ និងអនុម័តនាពេលនេះមានចំនួន០៣ គឺ៖ ទី១ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សា ខេត្ត អាណត្តិទី៣ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ។ទី២ ពិនិត្យ និងអនុម័ត សេចក្តីព្រាង របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះវិហារ ។ ទី៣ -ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេលដប់ពីរខែ (១២) លើកទី៤ របស់ ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៣ ។ នឹងទី៤ - បញ្ហាផ្សេងៗ ជម្រាបជូនអំពី ៖ការត្រៀមឆ្លើយតបគ្រោះមហន្តរាយដោយសារទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗ ។