ចេញផ្សាយ ០៨ កក្កដា ២០២២
93
នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២
ក្រុមការងារនៃគម្រោងបែងចែកដីដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣(LASED III) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពរបស់គម្រោងប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង LASED III ដោយមានការចូលរួមពីមន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធវីដេអូនិមិត្ត (Zoom) និងប្រជុំផ្ទាល់ សរុបអ្នកចូលរួមប្រមាណ ៥០នាក់ ស្រី០៩នាក់។