ចេញផ្សាយ ០៨ កក្កដា ២០២២
135
ថ្ងៃពុធ-ព្រហស្បតិ៍ ០១-០២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនិង
ថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ សហការជាមួយមន្រ្តីការិ.ច្រកចេញចូលតែមួយ និងអាជ្ញាធរភូមិឃុំ ក្នុងស្រុកជាំក្សាន្តបានចុះត្រួតពិនិត្យនិងពង្រឹងលើការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម សរុបបាន ចំនួន១១ដេប៉ូ ក្នុងការចុះធ្វើអធិការកិច្ចនេះបានលទ្ធផលដូចខាងក្រោម:-
១- ធ្វើការផ្សព្វផ្សាយដល់ដេប៉ូលក់ដុំ-លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម អំពីច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម
២-បង្ហាញពីនិតិវិធីក្នុងការធ្វើអាជីវកម្មថ្នាំកសិកម្ម និងជីកសិកម្ម
៣-ណែនាំកុំអោយទិញចូល លក់ចេញនូវប្រភេទថ្នាំ និងជីកសិកម្មដែរខុសច្បាប់ និងមានការហាមឃាត់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
៤- បានធ្វើកិច្ចសន្យាកែតម្រូវចំនួន០៥ដេប៉ូ ។