សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២២ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២២
គិតមកត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 50,791 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 43,100 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 7,691 ហិកតា លើផែនការ 98,520 ហិកតា ស្មើនឹង 51.55 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី១៨ ខែកក្កដា ឆ្នំា២០២២ អនុវត្តបានសរុបបាន 52,206 ហិកតា ស្មើនឹង 75.33% នៃផែនការ 69,303 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 487 ហិកតា ស្មើនឹង 21.77%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 6,162 ហិកតា ស្មើនឹង 65.38%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 30,579 ហិកតា ស្មើនឹង 77.16%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 14,978 ហិកតា ស្មើនឹង 83.17%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នំា២០២២) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 914.56 ម.ម ។