ខេត្តព្រះវិហារ៖នាព្រឹកថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំពិធីលែងត្រី អបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើង និងព្រលែងត្រី និងកូនត្រីចម្រុះ(ត្រីអណ្តែង ក្រាញ់ ឆ្ពិន ត្រីក្រហម ផ្ទក់ រ៉ស់ និងកង្កែប ចំនួនជាង១០០គ.ក្រ ស្មើប្រហែល ៣០០០០ក្បាល) នៅទីតាំងស្រះជម្រកត្រីសហគមន៍ទំនប់ស្រុក ស្ថិតក្នុងភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានគណ:ធិបតីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, លោក ប៉ី វិចិត្រ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងបឹងទន្លេសាប, លោក សំ សី នាយករដ្ឋបាល ជាតំណាងអភិបាលស្រុកគូលែន រួមទាំងមន្ត្រីជលផលនិងមន្រ្តីក្រោមឱវាទនៃមន្ទីរកសិកម្ម ប្រជាពលរដ្ឋ អាជ្ញធរភូមិ/ឃុំ កំលាំងសមត្ថកិច្ចនគរបាល លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងព្រះសង្ឃ សរុបចំនួន៩៧នាក់/ស្រី៥៤នាក់ ៕