សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២២ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២២
គិតមកត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន60,765 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 44,887 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 15,878 ហិកតា លើផែនការ 98,520 ហិកតា ស្មើនឹង 61.68 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី២៦ ខែកក្កដា ឆ្នំា២០២២ អនុវត្តបានសរុបបាន 54,523 ហិកតា ស្មើនឹង 78.67% នៃផែនការ 69,303 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 501 ហិកតា ស្មើនឹង 22.40%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 6,345 ហិកតា ស្មើនឹង 67.32%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 32,694 ហិកតា ស្មើនឹង 82.49%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 14,983 ហិកតា ស្មើនឹង 83.20%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នំា២០២២) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 1002.00 ម.ម ។