ខេត្តព្រះវិហារ៖ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ (PMUAC ) រួមនឹងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានចុះកិច្ចសន្យារវាង PMUAC និងក្រុមហ៊ុនម៉ូនីតា-ប៊ីអអិម លើការផលិត និងផ្គត់ផ្គង់ស្រូវសិរីរាង្គ ស្រូវក្រអូបចំនួន ២.០០០ តោន ពីសហគមន៍កសិកម្មចំនួន ៨ ក្នុងខេត្តព្រះវិហារ។ លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឲ្យដឹងថាខេត្តមានសហគមន៍កសិកម្មសរុបចំនួន៣២ សហគមន៍កសិកម្មបានចុះកិច្ចសន្យាទិញលក់ស្រូវសិរីរាង្គឱ្យក្រុមហ៊ុនក្នុងនិងក្រៅស្រុកចំនួន៤ ។ ក្នុងឆ្នាំ២០២២ នេះដែរសហគមន៍កសិកម្មចំនួន១២សហគមន៍កសិកម្ម បានចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសរីរាង្គ ជូនក្រុមហ៊ុនចំនួនពីរ ក្នុងនោះមាន- ក្រមហ៊ុនកាំយ៉ាKAMYAក្នុងបរិមាណសរុប៦៨ ៧៧៤ តោន- ក្រុមហ៊ុនថបផ្លេននីងក្នុងបរិមាណសរុបចំនួន៣០តោន៕