របាយការណ៍ស្តីពីការងារបង្កបង្កើនផលស្រូវរដូវវស្សា និង ដំណាំរួមផ្សំ ដំណាំកសិ-ឧស្សាហកម្ម និងឈើហូបផ្លែ គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៩ សីហា ២០២២
91

ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២២ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។

            ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ​២០២២

                         គិតមកត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន92,986 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 66,546 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 26,440 ហិកតា លើផែនការ 98,520 ​ហិកតា ស្មើនឹង 94.38។       

            ខ​.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី០៨ ខែសីហា ឆ្នំា២០២២ អនុវត្តបានសរុបបាន 59,890 ហិកតា ស្មើនឹង 86.42% នៃផែនការ 69,303 ហិកតា ក្នុងនោះ ៖

             -ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ                      អនុវត្តបាន  595 ហិកតា      ស្មើនឹង 26.60%

             -ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង      អនុវត្តបាន 6,426 ហិកតា    ស្មើនឹង 68.18%

             -ដំណាំឧស្សាហកម្មប្រចំារដូវ                                   អនុវត្តបាន 36,062 ហិកតា  ស្មើនឹង 90.99%

            ​ -ដំណាំឧស្សាហកម្មរយៈពេលវែង                              អនុវត្តបាន 16,807 ហិកតា  ស្មើនឹង 93.33%

គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី០៨ ខែសីហា ឆ្នំា២០២២) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 1196.94 ម.ម

ចំនួនអ្នកចូលទស្សនា
Flag Counter