សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២២ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២២
គិតមកត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 99,120 ហិកតា ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 68,323 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 30,797 ហិកតា លើផែនការ 98,520 ហិកតា ស្មើនឹង 100.61 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី១៦ ខែសីហា ឆ្នំា២០២២ អនុវត្តបានសរុបបាន 59,890 ហិកតា ស្មើនឹង 86.42% នៃផែនការ 69,303 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 595 ហិកតា ស្មើនឹង 26.60%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 6,426 ហិកតា ស្មើនឹង 68.18%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 36,062 ហិកតា ស្មើនឹង 90.99%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 16,807 ហិកតា ស្មើនឹង 93.33%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នំា២០២២) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 1259.70 ម.ម ។