សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២២ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។
ក-ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២២
គិតមកត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារ បាន អនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន 99,120ហិកតា(ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 68,323 ហិកតា និងស្ទួង លើផ្ទៃដីបានចំនួន 30,797 ហិកតា) លើផែនការ 98,520 ហិកតា ស្មើនឹង 100.61 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី២៣ ខែសីហា ឆ្នំា២០២២ អនុវត្តបានសរុបបាន 61,237 ហិកតា ស្មើនឹង 88.36% នៃផែនការ 69,303 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 598 ហិកតា ស្មើនឹង 26.73%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 6,626 ហិកតា ស្មើនឹង 70.30%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 36,901 ហិកតា ស្មើនឹង 93.11%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 17,112 ហិកតា ស្មើនឹង 95.02%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នំា២០២២) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 1344.33 ម.ម ។