សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២២ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។
ក-ការបញ្ចប់ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២២
គិតមកត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ការងារបង្កបង្កើនផលស្រូវរដូវវស្សាបានបញ្ចប់ នៅទូទាំង ខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បានចំនួន99,120ហិកតា(ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 68,323 ហិកតា និងស្ទួង លើផ្ទៃដីបាន ចំនួន 30,797 ហិកតា) លើផែនការ 98,520 ហិកតា ស្មើនឹង 100.61 % ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹម ថ្ងៃទី០៦ ខែកញ្ញា ឆ្នំា២០២២ អនុវត្តបានសរុបបាន 61,972 ហិកតា ស្មើនឹង 89.42% នៃផែនការ 69,303 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 622 ហិកតា ស្មើនឹង 27.81%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 6,709 ហិកតា ស្មើនឹង 71.18%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 37,516 ហិកតា ស្មើនឹង 94.66%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 17,125 ហិកតា ស្មើនឹង 95.10%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នំា២០២២) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 1505.96 ម.ម ។