ក្រុងព្រះវិហារ៖ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នំាខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ដឹកនាំដោយលោក ពឹង ទ្រីដា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងជាប្រធាន សមាគមន៍មិត្តបុគ្គលិកកសិកម្មកម្ពុជា សាខាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្តះវិហារ បានយកថវិកា ឧបត្ថម្ភសមាគមន៍មិត្តបុគ្គលិកកសិកម្មកម្ពុជា ជូនលោកស្រី សេង សុភា ភរិយាសពលោក កឹម ពង្សវីរៈ ដែលបាន ទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នំាខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៥២ឆ្នាំ ដោយរោគាពាធ ។ បន្ទាប់ពីជួបសំណេះសំណាល និងអានសាររំលែកទុក្ខរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដល់គ្រួសារសពរួចមក លោក ពឹង ទ្រីដា បានបើកលិខិត បណ្តាំរបស់លោក កឹម ពង្សវីរៈ អានជូនក្រុមគ្រួសារទាំងអស់ បានទទួលស្ដាប់បន្ទាប់មកលោកប្រធានមន្ទីរបាន ប្រគល់ថវិកាឧបត្ថម្ភរបស់សមាគមន៍មិត្តបុគ្គលិកកសិកម្មកម្ពុជាចំនួន ៦.០០០.០០០រៀល និង គ្រឿងឧបភោគ បរិភោគមួយចំនួន អង្ក, មី, ទឹកស៊ីអ៊ីវ, ទឹកត្រី, ត្រីខ, ផងដែរ ។ បន្ទាប់មកលោកស្រី សេង សុភា ត្រូវជាភរិយាសព និងក្រុមគ្រួសារទាំងអស់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ និងមន្ដ្រីរាជការរបស់មន្ទីរទាំងអស់ដែលបានយកចិត្តទុកដាក់ លើសុខទុក្ខ និងជីវភាព របស់មន្ដ្រីថ្នាក់មូលដ្ឋានដែលកំពុងមានទុក្ខលំបាក និងបានជួយទាន់ពេលវេលា ។