របាយការណ៍ស្តីពីការងារបង្កបង្កើនផលស្រូវរដូវវស្សា និង ដំណាំរួមផ្សំ ដំណាំកសិ-ឧស្សាហកម្ម និងឈើហូបផ្លែ គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២
ចេញ​ផ្សាយ ១៣ កញ្ញា ២០២២
93

សភាពការណ៍រួម

                        ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២២ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្តចាប់ផ្តើមរៀបចំការងារធ្វើស្រែចំការនៅដើមរដូវវស្សានេះ ។

            ក-ការបញ្ចប់ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ​២០២២

                         ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នំា២០២២បានបញ្ចប់ នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដីភ្ជួររាស់ បានចំនួន99,120ហិកតា(ការងារ ព្រោះ បុកដាំ លើផ្ទៃដីបានចំនួន 68,323 ហិកតា និងស្ទួង លើផ្ទៃដីបាន ចំនួន 30,797 ហិកតា) លើផែនការ 98,520 ​ហិកតា ស្មើនឹង 100.61។                

            ខ​.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នំា២០២២ អនុវត្តបានសរុបបាន 62,459 ហិកតា ស្មើនឹង 89.48% នៃផែនការ 69,303 ហិកតា ក្នុងនោះ ៖

             -ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ                      អនុវត្តបាន  622 ហិកតា      ស្មើនឹង 27.81%

             -ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង      អនុវត្តបាន 7,196ហិកតា     ស្មើនឹង 72.49%

             -ដំណាំឧស្សាហកម្មប្រចំារដូវ                                   អនុវត្តបាន 37,516 ហិកតា  ស្មើនឹង 94.66%

            ​ -ដំណាំឧស្សាហកម្មរយៈពេលវែង                              អនុវត្តបាន 17,125 ហិកតា  ស្មើនឹង 95.10%

គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នំា២០២២) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 1557.43 ម.ម

ចំនួនអ្នកចូលទស្សនា
Flag Counter