សភាពការណ៍រួម
ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២២ ទូទាំងខេត្តព្រះវិហារ មានភ្លៀងធ្លាក់បន្តបន្ទាប់ដែលបានធ្វើអោយប្រជា កសិករទូទាំងខេត្ត បាននឹងកំពុងមមាញឹកការងារធ្វើស្រែចំការនៅរដូវវស្សានេះ។
ក- ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២២
ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នំា២០២២បានបញ្ចប់ នៅទូទាំងខេត្តព្រះវិហារ បានអនុវត្តន៍ផ្ទៃដីភ្ជួររាស់ បានចំនួន99,120ហិកតា(ការងារ សាបព្រួសស្រូវ បុកដាំ លើផ្ទៃដីបានចំនួន 68,323 ហិកតា និងស្ទួង លើផ្ទៃដីបាន ចំនួន 30,797 ហិកតា) លើផែនការ 98,520 ហិកតា ស្មើនឹង 100.61 %។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នំា២០២២ អនុវត្តបានសរុបបាន 62,459 ហិកតា ស្មើនឹង 89.48% នៃផែនការ 69,303 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 622 ហិកតា ស្មើនឹង 27.81%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 7,196ហិកតា ស្មើនឹង 72.49%
-ដំណាំឧស្សាហកម្មប្រចំារដូវ អនុវត្តបាន 37,516 ហិកតា ស្មើនឹង 94.66%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 17,125 ហិកតា ស្មើនឹង 95.10%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នំា២០២២) នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 1783.76 ម.ម។