នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានជួបសំណេះសំណាលជាមួយបងប្អូនកសិករដាំដំណាំបន្លែ ដោយជួបគ្រោះទឹកជំនន់ពេលកន្លងមកថ្មីៗនេះ និងបានយកនៅសម្ភារ:អន្តរាគមន៍មួយចំនួន របស់ការិយាល័យគ្រឿងយន្តកសិកម្ម ដែលជាថវិកា របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់បងប្អូនកសិករខ្លះៗក្នុងការធ្វើផែនការដាំបន្លែបន្ត នៅភូមិកំពង់ចម្លង និងភូមិព្រៃកែង សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ មានចំនួនកសិករចូលរួម22គ្រួសារ ស្រី០៦នាក់។