ក-ការងារប្រមូលផលស្រូវរដូវវស្សា ឆ្នំា២០២២
គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ការដំាដុះស្រូវវស្សាអនុវត្តបានចំនួន 99,120 ហិកតា លើផែនការ 91,200 ហិកតា ដែលផ្ទៃដីប្រមូលផលសរុប 94,051 ហិកតា ក្នុងនោះផ្ទៃដីកំពុងប្រមូលផលបាន 52,296 ហិកតា ស្មើនឹង 55.60 ភាគរយ ទទួលបានបរិមាណផលចំនួន 159,676 តោន និងទិន្នផលមធ្យម 3.05 តោន/ហិកតា ។
ខ.ការងារបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ ៖ គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នំា២០២២ អនុវត្តបានសរុបបាន 63,259 ហិកតា ស្មើនឹង 90.62% នៃផែនការ 69,805 ហិកតា ក្នុងនោះ ៖
-ដំណាំរួមផ្សំ និងសាកវប្បកម្មប្រចំារដូវ អនុវត្តបាន 622 ហិកតា ស្មើនឹង 27.81%
-ដំណំាសាកវប្បកម្ម និងដំណាំហូបផ្លែរយៈពេលវែង អនុវត្តបាន 7,196 ហិកតា ស្មើនឹង 72.49%
-ដំណាំឧស្សាហកម្មប្រចាំរដូវ អនុវត្តបាន 38,316 ហិកតា ស្មើនឹង 96.68%
-ដំណាំឧស្សាហកម្មរយៈពេលវែង អនុវត្តបាន 17,125ហិកតា ស្មើនឹង 95.10%
គ.កម្រិតទឹកភ្លៀង៖ ដោយបូកយោងចាប់ពីដើមរដូវរហូតមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នំា២០២២ នៅទូទាំង ខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀងកម្រិត 1998.29 ម.ម ។