ចេញផ្សាយ ២២ វិច្ឆិកា ២០២២
118
នៅថ្ងែអង្គារ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោកអភិបាលរងស្រុកគូលែន និងលោកទីប្រឹក្សាកម្មវិធីASPIRE បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកសម្ភារ:កសិកម្មមាន:(គ្រាប់ពូជបន្លែ ធុងបាញ់ថ្នាំអគ្គីសនី សំណាញ់ទ្រើង ស្បៃការពារកំដៅ និងសំណាញ់របងការពារ….)ជូនដល់កសិករបណ្ដុំចិញ្ចឹមមាន់ និងកសិករបណ្ដុំដាំបន្លែរបស់កម្មវិធីផ្សព្វផ្សាយបច្ចេកកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ចំនួន៣៥គ្រួសារ ស្ថិតនៅការិយាល័យកសិកម្ម ធន់ធានធម្មជាតិ និងបរិស្ថានស្រុកគូលែន ខេត្តព្រះវិហារ៕