ចេញផ្សាយ ០៧ ធ្នូ ២០២២
70
លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានដឹកនាំ ប្រធាន និង អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម ចូលរួមសិក្ខាសាលាស្តីពី ការរៀបចំផែនការសកម្មភាពសហប្រតិបត្តិការឆ្នាំ២០២៣ របស់គម្រោងនើតឆ័រ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ
គោលបំណងនៃសិក្ខាសាលាគឺ
១.កំណត់សកម្មភាពសំខាន់ៗចាំបាច់ សម្រាប់ការអន្តរគមន៍ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍
២.ការរៀបចំផែនការសកម្មភាពសហប្រតិបត្តិការបស់មន្ទីរកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនទឹក និងឧតុនិយម
៣.បន្ស៊ីផែនការរបស់មន្ទីរទាំងពីរ ជាមួយនឹងផែនការរបស់គម្រោងនើតឆ័រ
៤.រៀបចំធាតុចូលសំរាប់កិច្ចសន្យាអនុវត្តគម្រោងរវាងគម្រោងនើតឆ័រ និងមន្ទីរជំនាញទាំងពីតាមខេត្តគោលដៅក្នុងការអនុវត្តសកម្មភាពដែលឆ្លើយតបទៅនឹងអភិបាលកិច្ចទឹក និងកសិកម្មធន់នឹងការបម្រែបម្រួល
ដោយមានសមាសភាពចូលរួមមកពី តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរធនធានទឹក និងឧត្តុនិយម, មន្ត្រីសាលាខេត្ត, អភិបាល អភិបាលរងស្រុករវៀង ស្រុកសង្គមថ្មី ស្រុកជាំក្សាន្ត មេឃុំរួសរាន់ រីករាយ រហ័ស រអាង ចំរើន ស្តៅ ស្រអែម ជាំក្សាន្ត និងឃុំទឹកក្រហម សរុបទាំងអស់ ២៤នាក់ ស្រី ២នាក់ ដែលស្ថិតនៅសាលប្រជុំជាន់ទី៣ អគាររដ្ឋបាលសាលាខេត្តព្រះវិហារ
រៀបចំសហការដោយ អង្គការ HEKS កម្ពុជា និង អង្គការ CARITAS SWISS
ថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២