ព្រឹកថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានចូលរួមពិធីចុះកិច្ចព្រមព្រៀងសហគមន៍ព្រៃឈើព្រៃម្លោង ស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណង÷ -ផ្តល់សិទ្ធិស្របច្បាប់ជូនសហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានព្រៃឈើប្រកបដោយចីរភាព ។ -បង្កើនភាពជឿជាក់ និងលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងព្រៃសហគមន៍ និងជាផ្នែកមួយនៃការចុះបញ្ជីការសម្បត្តិព្រៃឈើអចិន្រ្តៃយ៍ ។ -បន្តការរៀបចំផែការគ្រប់គ្រងព្រៃសហគមន៍ និងអនុវត្តស្របតាមគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងសហគមន៍ព្រៃឈើ ។ ក្នុងកម្មវិធីនេះដែរក៍មានចែកសម្ភារៈសម្រាប់ចុះល្បាតតាមសហគមន៍ព្រៃឈើចំនួន ៤ រួមមានសហគមន៍ព្រៃឈើព្រៃម្លោង,សហគមន៍ពេជ្របុរី,សហគមន៍កោះកេរ្តិ៍រីកចំរើន និងសហគមន៍ពោធិ៍មែកបួន ។