លោក​ ពឹង​ ទ្រីដា​ ប្រធានមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តព្រះវិហារ​ បាន​ផ្ដល់កិច្ចសម្ភាសន៍អំពីវឌ្ឍនភាព និងសមិទ្ធផល ដែលសម្រេចបានរយះពេល៥ឆ្នាំកន្លងមក ដែលសម្រេចបានរយះពេល៥ឆ្នាំកន្លងមក ដែលមន្ទីរសម្រេចបាន​
ចេញ​ផ្សាយ ០៧ ធ្នូ ២០២២
77
លោក​ ពឹង​ ទ្រីដា​ ប្រធានមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តព្រះវិហារ​ បាន​ផ្ដល់កិច្ចសម្ភាសន៍អំពីវឌ្ឍនភាព និងសមិទ្ធផល ដែលសម្រេចបានរយះពេល៥ឆ្នាំកន្លងមក ……….. នាព្រឹកថ្ងៃទី០២​ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារមន្ទីរព័ត៌មានខេត្តព្រះវិហារ បានចុះធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ លោក​ ពឹង​ ទ្រីដា​ ប្រធានមន្ទីរកសិកម្មរក្ខាប្រមាញ់​ និងនេសាទ​ ខេត្តព្រះវិហារ ស្ដីអំពីវឌ្ឍនភាពការងាររយៈពេល៥ឆ្នាំកន្លងមក ដែលមន្ទីរកសិកម្មសម្រេចបាន ។ ជាមួយនេះ លោកប្រធានមន្ទីរ ក៏បានបង្ហាញពីវឌ្ឍនភាពការងាររយៈពេល៥ឆ្នាំ ដែលទទួលលទ្ធផល និងសមិទ្ធផល ក៏ដូចជាបញ្ហាប្រឈមនានាក្នុងការចុះអនុវត្តន៍នាពេលកន្លងមក ក្នុងនោះក៏បានបង្ហាញពីភាពជោគជ័យយ៉ាងធំធេង​ និងសម្ដែងនូវក្ដីសោមនស្សរីករាយ ចំពោះវឌ្ឍនភាពរបស់កសិករ សហគមន៍ ដែលបាននិងកំពុងមានសកម្មភាពយ៉ាងមមាញឹក ក្នុងការប្រមូលផលស្រូវសរីរាង្គ សម្រាប់ធ្វើការផ្គត់ផ្គង់ដល់ក្រុមហ៊ុននាំចេញ តាមរយៈការអនុវត្តកសិកម្មតាមកិច្ចសន្យា​ ដែលធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាកសិករ សហគមន៍មានភាពល្អប្រសើរច្រើន ដែលទាំងនេះក៏ដោយសារតម្លៃទីផ្សារកសិផលតាមរយៈការ ចុះកិច្ចសន្យាគឺមានភាពជាក់លាក់ និងមានតម្លៃខ្ពស់ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបាន ខិតខំប្រឹងប្រែង និងសម្រេចឱ្យបាននូវគោលនយោបាយកាត់បន្ថយភាពក្រីក្រ តាមរយៈការ ជម្រុញលើវិស័យកសិកម្ម។ ​ លោក​ ពឹង​ ទ្រីដា​ ក៏បានផ្ដាំផ្ញើ និងជម្រុញលើកទឹកចិត្ត ដល់កសិករ ទាំងអស់ បន្ដខិតខំប្រឹងប្រែងផលិតស្រូវសរីរាង្គឱ្យបានកាន់តែច្រើនបន្ថែមទៀត សម្រាប់ធ្វើការ ផ្គត់ផ្គង់ទាំងទីផ្សារក្នុងប្រទេស និងទីផ្សារក្រៅប្រទេស ខណៈដែលទាំងទីផ្សារអឺរ៉ុប អាមេរិក និង បណ្ដាប្រទេសជាច្រើនទៀត បានឱ្យតម្លៃទៅលើអង្ករដែលមិនប្រើជីគីមី ពិសេសគឺអង្ករសរីរាង្គ ដែលផលិតបាននៅក្នុងខេត្តព្រះវិហារយើង។
ចំនួនអ្នកចូលទស្សនា
Flag Counter