ចេញផ្សាយ ០៧ ធ្នូ ២០២២
76
នៅថ្ងៃទី០៥-ទី០៦ ខែធ្នូ ឆ្នាំ២០២២ មន្រ្តីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រះវិហារ បានសហការណ៍ជាមួយកម្លាំងសមត្តកិច្ច និងអាជ្ញាធរមូលដ្ឋានដើម្បីចុះអធិការកិច្ចទប់ស្កាត់បទល្មើសនេសាទខុសច្បាប់នៅតាមដងស្ទឹងសែនស្ថិតនៅក្នុងភូមិសាស្រ្ដ ស្រុកជ័យសែន និងស្រុករវៀង ។
-ដោយសារមន្ដ្រីខណ្ឌរដ្ឋបាលជលផលមិនមានប្រេងគ្រប់គ្រាន់ក្នុងការចុះបង្ក្រាបបទល្មើសទើបមានការលួចប្រព្រឹត្ដបទល្មើសកាន់តែច្រើន។
-ក្នុងនោះដែលឃើញថាបងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផងតាមដង់ស្ទឹងសែនបានសំណូមពរអោយមន្ដ្រីជំនាញមេត្ដាចុះបង្កាបបទល្មើសអោយបានញឹកញាប់ក្នុងភូមិសាស្រ្ដរបស់ពួកគាត់។
-ទុកលំបាករបស់មន្ដ្រីខណ្ឌរដ្ឋបាលជលផលគ្មានមធ្យោបាយសម្រាប់ដឹកសម្ភារះគ្រប់គ្រាន់ក្នុងការទប់ស្កាត់បទល្មើស។
-ភូមិសាស្ដ្រដែលមានអ្នកប្រព្រឹត្ដបទល្មើសច្រើនក្នុងខេត្ដព្រះវិហាររួមមាន ស្រុករវៀង និង ស្រុកជាំក្សាន្ដ ។
*ឧបករណ៍នេសាទខុសច្បាប់រួមមាន
-ឆក់កែឆ្នៃ
-បូមកែឆ្នៃ ។