ចេញផ្សាយ ០៧ ធ្នូ ២០២២
113
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំពិធីចុះហត្ថលេខា អនុសារណៈយោគយល់គ្នា រវាង ក្រុមហ៊ុន ខេមបូឌាន ស្តេនដាត ឌីវីឡុបម៉ិន និង សិបផ្លាយ ឯ.ក ជាមួយនឹង សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ស្តីពី កិច្ចសហប្រតិបត្តិការលើកកម្ពស់ខ្សែច្រវ៉ាក់ផលិតផលកសិកម្មក្នុងខេត្តព្រះវិហារ
ក្រោមអធិបតីភាព លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
គោលបំណងនៃអនុស្សរណៈនេះគឺ ដើម្បីផ្ដល់នូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ និងកំណត់ការរៀបចំ ការងារជាក់លាក់រវាងគូភាគី ក៏ដូចជាដើម្បីបង្កើត និងពង្រឹងទំនាក់ទំនងក្នុងគោលបំណងធ្វើកិច្ចសហ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងទទួលបាននូវផលប្រយោជន៍រួម តាមរយៈការលើកកម្ពស់ និងអភិវឌ្ឍន៍ខ្សែច្រវ៉ាក់ផលិតផលកសិកម្មខេត្តព្រះវិហារប្រកបដោយនិរន្តរភាព
ថ្ងៃអង្គារ ១៣ កើត ខែមិកសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២