មន្រ្តីការិ​យាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តព្រះវិហារ​ សហការជាមួយមន្រ្តីការិយាល័យកសិកម្ម​ ធនធានធម្មជាតិ និងបរិស្ថានស្រុកគូលែន និងថ្នាក់ដឹកនាំសហគមន៍​លេីកកម្ពស់កសិករ​ បានសហការ​គ្នាដេីម្បីចុះធ្វេីកសរអង្កេត
ចេញ​ផ្សាយ ១៣ ធ្នូ ២០២២
49

ស្រុកគូលែន​ ​ នៅថ្ងៃ​ចន្ទ​ ៤រោច​​ ខែមិគសិរ​ ឆ្នាំខាល​ចត្វាស័ក​ ព​.ស​. ២៥៦៦​ ត្រូវនឹងថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០២២ -​ មន្រ្តីការិ​.ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម​ នៃមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តព្រះវិហារ​ ចំនួន០២រូប និងមន្រ្តីការិ.កសិកម្ម​ ធនធានធម្មជាតិ និងបរិស្ថានស្រុកគូលែន និងថ្នាក់ដឹកនាំសហគមន៍​លេីកកម្ពស់កសិករ​ បានសហការ​គ្នាចុះធ្វើការអង្កេត​ និងវាស់​ស្ទង់ទិន្នផលដំណាំដំឡូងមីក្នុងឆ្នាំ២០២២ ក្នុងស្រុក​គូលែន​ ខេត្តព្រះវិហារ​ #គោលបំណង​៖​ 1-​ វាស់ស្ទង់ទិន្នផល​ដំឡូងមី​ 2-​ វាយតម្លៃ​ទិន្នផល​ជាមធ្យម​ប្រចាំស្រុក​ #លទ្ធផលក្នុងការយកសំណាកប្រចាំស្រុកគូលែនគឺ​ :​ -​ សំណាកទី១​ ស្មើនឹង ៤០.២០០​ គ.ក្រ/ហ.ត -​ សំណាកទី២ ស្មើនឹង ២៦,៧៦០​ គ.ក្រ​/ហ.ត -​សំណាកទី៣ ស្មើនឹង២៩.៦៣០​ គ.ក្រ/ហ.ត បញ្ជាក់​ (១សំណាក​=១០គុម្ព​)​ ៚​សរុប​ទិន្នផល​ជាមធ្យម​ប្រចាំស្រុកគូលែន​ ក្នុងឆ្នាំ២០២២ គឺ​ទទួលបាន ៣២.២០០គ.ក្រ/ហ.ត​៕

ចំនួនអ្នកចូលទស្សនា
Flag Counter