ចេញផ្សាយ ១៣ ធ្នូ ២០២២
64
នៅថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២
ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
បានសម្របសម្រួលកិច្ចប្រជុំស្តីពី ការរៀបចំផែនការកសាងសមត្ថភាពដល់ សហគមន៍កសិកម្ម នៅក្នុងស្រុកសង្គមថ្មី។
#មានថ្នាក់ដឹកនាំសហគមន៍ចូលរួមចំនួន(០៦សហគមន៍) សរុប ២១នាក់ ស្ត្រី ១០នាក់។
#ស្ថិតនៅសាលប្រជុំផ្ទះសំណាក់ ប៊ី.អិនអិន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
#គាំទ្រថវិកាដោយ អង្គការទស្សនៈពិភពលោក។