ពិធីតាំងបង្ហាញគ្រឿងម៉ាស៊ីន និងឧបករណ៍កសិកម្ម សម្រាប់អនុវត្តកសិអេកូឡូស៊ី របស់គំរូមិត្តកសិករ ស្រុករវៀង ខេត្តព្រះវិហារ
ចេញ​ផ្សាយ ១៧ ធ្នូ ២០២២
82
ពិធីតាំងបង្ហាញគ្រឿងម៉ាស៊ីន និងឧបករណ៍កសិកម្ម សម្រាប់អនុវត្តកសិអេកូឡូស៊ី របស់គំរូមិត្តកសិករ ស្រុករវៀង ខេត្តព្រះវិហារ នៅសាលាបឋមសិក្សារបៀប ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ មន្រ្តីគំរូមិត្តកសិករនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំកម្មវិធីផ្សព្វផ្សាយដាក់តាំងបង្ហាញគ្រឿងម៉ាស៊ីន និងឧបករណ៍កសិកម្ម សម្រាប់អនុវត្តកសិអេកូឡូស៊ី របស់គំរូមិត្តកសិករ(Mekasekor Model) នៅស្រុករវៀង ខេត្តព្រះវិហារ ក្រោមអធិបតីភាព ១.លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពញរះវិហារ ២.លោក មុយ វុន អភិបាលរងស្រុករវៀង ៣.លោក ឡឺង ណុប មន្រ្តីការិយាល័យប្រព័ន្ធព័ត៌មានកសិកម្ម និងសេដ្ឋកិច្ចកសិកម្ម តំណាងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីគំរូមិត្តកសិករនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានវិស្វកម្មកសិកម្ម មន្រ្តីមជ្ឈមណ្ឌលសេវាកម្មអភិរក្ស ដោយមានការសម្របសម្រួលពីក្រុមការងារគំរូមិត្តកសិករ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ សហការជាមួយមន្រ្តីគម្រោង WAT4CAM តំណាងក្រុមហ៊ុនចនឌា ក្រុមហ៊ុន SMAT AGRO តំណាងក្រុមហ៊ុន Larano តំណាងអង្គការស្វីសខន់ថាក់ តំណាងក្រុមហ៊ុនអាស៊ានផៅវ័រ តំណាងអង្គការ Helen Keller តំណាងសហគមន៍កសិកម្ម និងមន្រ្តីគម្រោង ASSET ជាង នឿន(រោងជាងមកពីខេត្តកំពង់ធំ) កសិករ និងសេវាករ(កសិករ និងសេវាករ មកពីឃុំរុងរឿង ឃុំរបៀប ឃុំរហ័ស ឃុំរស្មី ឃុំរួសរាន់ និងឃុំរីករាយ ក្នុងស្រុករវៀង ខេត្តព្រះវិហារ) ចូលរួម សរុប ៤៧២នាក់ ស្ត្រី ២៧០នាក់។ កម្មវិធីផ្សព្វផ្សាយដាក់តាំងបង្ហាញគ្រឿងម៉ាស៊ីន និងឧបករណ៍កសិកម្ម សម្រាប់អនុវត្តកសិអេកូឡូស៊ី របស់គំរូមិត្តកសិករ(Mekasekor Model) នេះមានគោលបំណង ផ្ដល់ឱកាសឱ្យក្រុមហ៊ុនឯកជនផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួន និងផ្សព្វផ្សាយព័ត៌មានទៅដល់កសិករកាន់តែច្រើនទៀតនៅក្នុងតំបន់។ ថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២
ចំនួនអ្នកចូលទស្សនា
Flag Counter