ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូខេត្តព្រះវិហារ ចុះពិនិត្យសកម្មភាពសហគមន៍កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ បានកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គស្រស់ លក់ជូនក្រុ
ចេញ​ផ្សាយ ២៣ ធ្នូ ២០២២
58
រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូខេត្តព្រះវិហារ ចុះពិនិត្យសកម្មភាពសហគមន៍កសិកម្មលើកកម្ពស់កសិករ ស្ថិតនៅឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ បានកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គស្រស់ លក់ជូនក្រុមហ៊ុនសាជីវកម្មកម្ពុជា CACC តាមកិច្ចសន្យា។ ក្នុងឆ្នាំ២០២២ សហគមន៌មានសមាជិកចំនួន ២៧៧គ្រួសារបានឯកភាពគ្នាចុះកិច្ចសន្យារួមគ្នាលក់ដំឡូងមីស្រស់ជូនក្រុមហ៊ុន CACC បរិមាណ ៩៤៨០តោន។ ក្នុងឆ្នាំ២០២២ ក្រុមហ៊ុន CACC បានសហការជាមួយសហគមន៌ រៀបចំទីតាំងឡើងដំឡូងបានប្រសើជាងមុន ដោយមានទីតាំងធំទូលាយ ប្រើគ្រឿងចក្រលើកដំឡូងឡើងរថយន្ត ដើម្បីសម្រួលដល់សមាជិក ក្នុងសហគមន៍ ។ ប្រជាសហគមន៌ទទួលបានផលចំណេញពីការអនុវត្តចុះកិច្ចសន្យាលក់ដំឡូងមីមានដូចខាងក្រោម÷ - មិនកាត់ភាគរយបរិមាណទម្ងន់ (១តោនទទួលបានថវិកាគ្រប់១០០០ kg) - ជញ្ជីញថ្លឹងទន្ងន់មានភាពត្រឹមត្រូវច្បាស់លាស់ - តម្លៃខ្ពស់ជាងទីផ្សារធម្មតា (ដោយមានបូកបន្ថែមបុពលាប) - ទទួលបានភាពទុកចិត្ត ទីផ្សារច្បាស់លាស់ - ប្រជាសហគមន៌ទទួលបាន ការពង្រឹងផ្នែកអាជីវកម្មផ្សេងៗ(ផ្នែកទន់) ពីដៃគូរអភិវឌ្ឍ និងក្រុមហ៊ុនផងដែរ។ --------------- In the afternoon of December 22, 2022. HE Kim Rithy, Provincial Governor, HE Prak Sovann, Chairman of the Provincial Council, led the Preah Vihear Provincial Delegation to study the potential of contract farming activities of the Leuk kampous kasekor cooperative in Kulen Cheung Commune, Kulen District. Currently, the cooperative is busy harvesting fresh organic cassava for sale to CACC. In 2022, CACC has partnered with the cooperative to set up a better, more spacious cassava collection site, using machines to lift cassava into trucks to reduce the use of cooperative labor. Cooperatives benefit from the implementation of cassava sales contracts are as follows: - No percentage deduction on weight (budget received 1 ton equal to 1000 kg) - Accurate weighing scales - Higher price than normal market (with the addition of primer) - Gain clear market trust - Cooperatives also receive business support (soft) from development partners and companies.
ចំនួនអ្នកចូលទស្សនា
Flag Counter