បងប្អូនប្រជាសហគមន៌សប្បាយចិត្តឆ្នាំនេះដំឡូងមីចំណិតក្រៀមទទួលបានតម្លៃល្អ​ ។
ចេញ​ផ្សាយ ២៤ ធ្នូ ២០២២
44

បងប្អូនប្រជាសហគមន៌សប្បាយចិត្តឆ្នាំនេះដំឡូងមីចំណិតក្រៀមទទួលបានតម្លៃល្អ​ ។ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានសម្របសម្រួលកិច្ចប្រជុំស្តីពី ការកំណត់តម្លៃទិញ-លក់ ដំឡូងមីស្ងួត រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុន HANG HAVEST

AGRICULTURE Co.,LTD

ក្នុងឆ្នាំ២០២២នេះសហគមន៌កសិកម្មក្នុងខេត្តព្រះវិហារ ចំនួន ១១ ដែលមានកសិករផលិតចំនួន ២៧០៤គ្រួសារ បានចុះកិច្ចសន្យាលក់ដំឡូងមីចំណិតក្រៀមជូនក្រុមហ៊ុន Hang Havest Agriculture បរិមាណ ៥០០០០ តោន។ #កិច្ចពិភាក្សារៀបចំនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ #មានក្រុមប្រឹក្សាសហគមន៌ចូលរួមសរុបចំនួន ១៦នាក់(ស្ត្រី០៣នាក់) ​

​    Happy community this year, dried cassava slices get good price​. On Thursday, March 14, 2022, corresponding to December 22, 2022 Agricultural Community Development Office of Preah Vihear Provincial Department of Agriculture, Forestry and Fisheries facilitated a meeting on pricing of dried cassava between agricultural communities and HANG HAVEST AGRICULTURE Co., LTD In 2022, 11 agricultural communities in Preah Vihear province with 2,704 farming families signed a contract to sell 50,000 tons of dried cassava to Hang Havest Agriculture. Discussion held at the meeting hall of the Department of Agriculture, Forestry and Fisheries of Preah Vihear Province # There are 16 community councils (3 women).

ចំនួនអ្នកចូលទស្សនា
Flag Counter