រដ្ឋបាលខេត្តព្រះវិហារ បើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការរៀបចំកំណត់តំបន់ដីផលិតកម្មដំណាំសរីរាង្គក្នុងខេត្តព្រះវិហារ”
ចេញ​ផ្សាយ ៣០ ធ្នូ ២០២២
52
រដ្ឋបាលខេត្តព្រះវិហារ បើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការរៀបចំកំណត់តំបន់ដីផលិតកម្មដំណាំសរីរាង្គក្នុងខេត្តព្រះវិហារ” ....... ក្រោមកិច្ចសហការរវាងសាលាខេត្តព្រះវិហារ និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ដែលគាំទ្រថវិការដោយ អង្គការអ្នកក្សេតសាស្ដ្រ និងពេទ្យសត្វគ្មានព្រំដែន (AVSF) នារសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការរៀបចំកំណត់តំបន់ដីផលិតកម្មដំណាំសរីរាង្គក្នុងខេត្តព្រះវិហារ” ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុកទាំង៨ តំណាងក្រុមហ៊ុនបញ្ជាទិញកសិផលសរីរាង្គចំនួន៥ក្រុមហ៊ុន អង្គការដៃគូរអភិវឌ្ឍន៍ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ រួមនិងថ្នាក់ដឹកនាំ ៣៣សហគមន៍កសិកម្មផលិតដំណាំសរីរាង្គ។ សិក្ខាសាលានាពេលនេះ មានគោលបំណងសំខាន់៖ ១. ដើម្បីជូនដំណឹងដល់ភាគីពាក់ព័ន្ធឱ្យបានដឹងពីគោលបំណងនៃការៀបចំកំណត់តំបន់ដីផលិតកម្មដំណាំសរីរាង្គក្នុងខេត្តព្រះវិហារ។ ២. ដើម្បីប្រមូលព័ត៌មានបឋមពីតំបន់គោលដៅនៃផលិតកម្មសរីរាង្គដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន និងកំណត់តំបន់សក្តានុពលមួយចំនួនដែលអាចផលិតកម្មដំណាំសរីរាង្គបាននៅក្នុងខេត្ត ។ ៣. ដើម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ឬតួអង្គក្នុងខ្សែចង្វាក់ផ្គត់ផ្គង់កសិផលសរីរាង្គពីដំណើរការនៃការកំណត់ដែនដីសរីរាង្គនេះ និងដើម្បីកំណត់តំបន់ដីផលិតកម្មសរីរាង្គណាមួយដែលមានសក្តានុពលដើម្បីចាប់ផ្តើមអនុវត្តការធ្វើសាកល្បង។ Preah Vihear Provincial Administration Holds a Consultative Workshop on "Demarcation of Organic Crops in Preah Vihear Province" ....... In collaboration with Preah Vihear Provincial Hall and the Provincial Department of Agriculture, Forestry and Fisheries, funded by the Agricultural Organization of Veterinarians and Veterinarians Without Borders (AVSF), on the afternoon of December 28, 2022, a consultative workshop was held on Organic Crop Production Area in Preah Vihear Province ”Presided over by HE Kim Rithy, Governor of the Provincial Board of Governors, with the participation of Mr. Peng Trida, Director of the Provincial Department of Agriculture, Forestry and Fisheries Purchased 5 organic agricultural companies, development partners, Preah Vihear Meanchey Agricultural Community Union and 33 leaders of organic farming communities. The main objectives of this workshop are: 1. To inform the relevant parties about the purpose of defining the organic crop production area in Preah Vihear province. 2. To collect preliminary information from the target areas of current organic production and identify some potential areas for organic crop production in the province. 3. To gather input from all stakeholders or actors in the organic agricultural supply chain from this organic territorial demarcation process and to identify any potential organic production areas to begin testing.
ចំនួនអ្នកចូលទស្សនា
Flag Counter