មន្ត្រីសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើឆែប ខេត្តព្រះវិហារ បានចូលរួមសម្របសម្រួលដំណើរទស្សនកិច្ចសិក្សារបស់សហគមន៍ព្រៃឈើចំនួន០៨ និងសហគមន៍តំបន់ការពារធនធានធម្មជាតិចំនួន០១ មកពីឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ ។
ចេញ​ផ្សាយ ១១ មករា ២០២៣
80

ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ មន្ត្រីសង្កាត់និងផ្នែករដ្ឋបាលព្រៃឈើឆែប ខេត្តព្រះវិហារ បានចូលរួមសម្របសម្រួលដំណើរទស្សនកិច្ចសិក្សារបស់សហគមន៍ព្រៃឈើចំនួន០៨ និងសហគមន៍តំបន់ការពារធនធានធម្មជាតិចំនួន០១ មកពីឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ។ គោលបំណងសិក្សាស្វែងយល់អំពីដំណើរការនៃការអនុវត្តដំណាំកសិ-រុក្ខកម្ម នៅចំនុចជោគជ័យរបស់សហគមន៍ព្រៃឈើឆែបលិច ខេត្តព្រះវិហារ សម្រាប់យកទៅអនុវត្តបន្តនៅក្នុងសហគមន៍របស់ពួកគាត់។ សកម្មភាពការងារ៖ ១.បាននាំសិក្ខាកាមពិនិត្យដំណាំផ្សេងៗដែលមានក្នុងចំការកសិរុក្ខកម្ម ២.គណៈកម្មការសហគមន៍ព្រៃឈើឆែបលិចបានធ្វើបទបង្ហាញស្តីអំពីការងារកសិរុក្ខកម្មនៅក្នុងសហគមន៍ដល់សិក្ខាកាម ៣.សំនួរចំលើយពាក់ព័ន្ធទៅនឹងការងារដំណាំកសិ-រុក្ខកម្ម និងមតិយោបល់របស់មន្រ្តីបច្ចេកទេសកសិកម្ម មន្រ្តីរដ្ឋបាលព្រៃឈើ។ សមាសភាពចូលរួមសរុបចំនួន៥៩នាក់(ស្ត្រី១៧នាក់) មកពី នាយកដ្ឋានព្រៃឈើនិងសហគមន៍ព្រៃឈើ, អភិបាលរងស្រុកប្រាសាទបាល្ល័ង, នាយសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ, ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន, សមាជិកក្រុមប្រឹក្សាឃុំសាលាវិស័យ, ផ្នែករដ្ឋបាលព្រៃឈើឆែប, សង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅម្លូព្រៃ, មជ្ឈមណ្ឌលមនុស្សនិងព្រៃឈើ (RECOFTC), មេភូមិឆែបលិច និងមេឃុំឆែបមួយ, អង្គការសកម្មភាពដើម្បីការអភិវឌ្ឍន៍(AFD) ប្រចាំខេត្តកំពង់ធំ, គណៈកម្មការសហគមន៍ព្រៃឈើឆែបលិច, គណៈកម្មការសហគមន៍ព្រៃឈើទាំង៨។ -------------------- On January 10, 2023, Sangkat officials and the Forestry Administration of Preah Vihear Province facilitated the study tour of 8 community forests and 1 community of natural resource protection areas from Sala Visay commune, Prasat Balang district, Kampong Thom province. The purpose of the study is to understand the process of implementing agro-forestry crops at the success point of the Chep Lech forest community in Preah Vihear province for further implementation in their community. Work activities: 1. Bring trainees to inspect various crops in the farm. 2. Chhep Lech Community Forestry Committee made a presentation on the work of community agriculture in the community to the participants. 3. Questions and answers related to agro-forestry work and opinions of agricultural technical officers together with forest administration officials. A total of 59 participants (17 women) from the Department of Forestry and Community Forestry, Deputy Governor of Prasat Balang District, Sangkat Chief of Sala Visay Forestry Administration, Office of Agriculture, Natural Resources and Environment, Sala Visay Commune Councilor, Cheb Forestry Administration , Sangkat Forestry Administration Kampong Sralao Mlou Prey, Human and Forestry Center (RECOFTC), Chep Lech Village Chief and Chep Muy Commune Chief, Action for Development (AFD) in Kampong Thom Province, Chep Lech Community Forestry Commission, 8 Community Forestry Committees .

ចំនួនអ្នកចូលទស្សនា
Flag Counter