ចេញផ្សាយ ២០ មករា ២០២៣
70
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣
មន្រ្តីសង្កាត់និងផ្នែករដ្ឋបាលព្រៃឈើឆែបបានចូលរួមសម្របសម្រួលកិច្ចប្រជុំស្តីពីការពង្រាងផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ ដល់គណៈកម្មការសហគមន៍ព្រៃឈើព្រៃនិយមត្រពាំងចំប៉ក់ នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ មានអ្នកចូលរួមសរុបចំនួន ១៧នាក់ ស្រ្តី ០៣នាក់។
លទ្ធផលការងារទទួលបានៈ
- បានបំពេញទំរង់ពត៌មានស្តីពីស្ថានភាពទូទៅរបស់សហគមន័។
- បានបង្កើតក្រុមប្រមូល និងបែងចែករំលែកផលប្រយោជន៍នៃផល និងអនុផលព្រៃឈើ ចំនួន ០១ក្រុម ដោយកំណត់យក ១០% នៃចំណូលពីអនុផលត្រូវបង់ចូលសហគមន៍។
- កសាងផែនការសម្រាប់គ្រប់គ្រងតំបន់ទាំងបីដែលសហគមន៍បានបែងចែក។
អនុវត្តន៍គម្រោងដោយ៖ មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) ក្នុងកិច្ចការកសាងផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ
គាំទ្រដោយ៖ ទីភ្នាក់ងារស្វីសសម្រាប់កិច្សហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ (SDC) និងទីភ្នាក់ងារស៊ុយអែតសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ (SIDA)។
---------------------
January 18, 2023
Sangkat officials and the Chhep Forestry Administration facilitated a meeting on the drafting of a community forest management plan for the Trapeang Chambok Community Forestry Commission in Kampong Po village, Kampong Sraloumuy commune, Chhep district, Preah Vihear province, with a total of 17 participants, three women.
Work results obtained:
- Completed information forms on the general situation of the community.
- Established a group to collect and share the benefits of non-timber forest products and fruits by setting 10% of the revenue from non-timber forest products to be paid to the community.
- Develop a plan for managing the three areas that the community has divided.
Implemented by: Center for People and Forestry (RECOFTC) in Community Forestry Management Planning
Supported by: The Swiss Agency for International Development Cooperation (SDC) and the Swedish Agency for International Development Cooperation (SIDA).