ការិយាល័័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះបង្ហាត់ផ្ទាល់នៅតាមសហគមន៍ ស្តីពី ការបិទបញ្ជីសារពើពន្ធឆ្នាំ២០២២ របស់សហគមន៍កសិកម្មចំនួនបួន
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០២៣
149
នៅថ្ងៃចន្ទ ៩កើត-ថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក​ ព​.ស​.២៥៦៦ ត្រូវនឹងថ្ងៃទី​៣០ ខែមករា-០២ ខែកុម្ភៈ ឆ្នាំ២០២៣ ការិយាល័័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះបង្ហាត់ផ្ទាល់នៅតាមសហគមន៍ ស្តីពី ការបិទបញ្ជីសារពើពន្ធឆ្នាំ២០២២ របស់សហគមន៍កសិកម្មចំនួនបួន៖ -សហគមន៍កសិកម្ម កែលម្អជីវភាពរស់នៅ អ្នកចូលរួម ០៥នាក់ ស្រី០៣នាក់ -សហគមន៍កសិកម្ម អូរខ្លែងព័រមានជ័យ អ្នកចូលរួម ០៥នាក់ ស្រី០២នាក់ -សហគមន៍កសិកម្ម អភិវឌ្ឍន៍កូនខ្មែរជំនាន់ក្រោយ មានអ្នកចូលរួម ០៥នាក់ ស្រី០២នាក់ - សហគមន៍កសិកម្មអភិវឌ្ឍន៍ប្រមេរសែនជ័យ មានអ្នកចូលរួម ០៧នាក់ ស្រី០៦នាក់។ #គាំទ្រថវិកាដោយ អង្គការទស្សនៈពិភពលោក ក្រុងព្រះវិហារ-ស្រុកត្បែងមានជ័យ។ ------------------------ On January 30-February 02, 2023, the Office of Agricultural Cooperative Development of Preah Vihear Provincial Department of Agriculture, Forestry and Fisheries conducted field-based training on closing the 2022 fiscal year of four agricultural cooperatives: - Kelom Or Cheavapheap Ros Nao farming Cooperative 05 participants, 3 females - O Khleng Por Meanchey farming cooperative 05 participants, 2 females - Akpewath Koun kmer Chhomnan Kroy farming cooperative 05 participants, 2 females - Akpewath Prome Sen Chay farming cooperative 7 participants, 6 females. Funded by World Vision, Preah Vihear City - Tbeng Meanchey District.
ចំនួនអ្នកចូលទស្សនា
Flag Counter