ចេញផ្សាយ ០៨ កុម្ភៈ ២០២៣
81
កិច្ចប្រជុំស្តីពី “នីតិវិធីហិរញ្ញវត្ថុរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣(LASED III)”
មន្រ្តីអនុវត្តគម្រោង LASED III នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ២រូប បានចូលរួមកិច្ចប្រជុំស្តីពី “នីតិវិធីហិរញ្ញវត្ថុរបស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី ៣” ក្រោមការដឹកនាំដោយ លោក អ៊ុត សំអាល់ ប្រធានគ្រប់គ្រងផ្នែកសម្របសម្រួល តំណាងឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងផ្នែកកសិកម្មដោយមានការចូលរួមពីសមាជិកគម្រោងថា្នក់កណ្តាល ទីប្រឹក្សាបច្ចេកទេសគម្រោង និងមន្ត្រីអនុវត្តគម្រោងថ្នាក់ក្រោមជាតិមកពី ១៣ខេត្ត ក្នុងនោះមានដូចជា កំពង់ធំ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ត្បូងឃ្មុំ ក្រចេះ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងឧត្តរមានជ័យ សរុបអ្នកចូលរួមទាំងអស់ ៣១នាក់ ស្រី ០៣នាក់
ដែលស្ថិតនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (សាលប្រជុំនាងនួន)
នាថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣