លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមកម្មវិធីដំណើរទស្សន:សិក្សារបស់គណ:កម្មការតម្រង់ទិសនៃសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តភាពកម្ពុជា(CASIC) ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកស
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០២៣
79
នៅថ្ងៃអង្គារ៤កើត ដល់ព្រហស្បតិ៍៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២៣ លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមកម្មវិធីដំណើរទស្សន:សិក្សារបស់គណ:កម្មការតម្រង់ទិសនៃសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តភាពកម្ពុជា(CASIC) ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:ប្រតិភូអមដំណើរ អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍកសិកម្មអភិរក្សកម្ពុជា ស្ថិតនៅក្នុងកសិដ្ឋាន អញ្ជើញត្រួតពិនិត្យប្រភេទដំណាំគម្របដីឬដំណាំអភិរក្ស និងចូលរួមស្ដាប់បទបង្ហាញអំពីសារសំខាន់នៃដំណាំគម្របដី និងពិនិត្យលើគុណភាពដីសម្រាប់ដំណាំ។ ដំណាំគម្របដី ជាការអនុវត្តកសិកម្មសម្រាប់ថែរក្សាដីឱ្យមានសំណើម ទប់ស្កាត់ការហូរច្រោះ សារធាតុចិញ្ចឹម របស់ដី និងកែប្រែដី ឱ្យមានគុណភាព ឡើងវិញ នៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម និងបានចូលរួមសម្របសម្រួលទទួលដំណើរទស្សន:កិច្ចដែលដឹកនាំដោយ ឯកឧត្តម ឱម គីនស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម និងឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមអភិរងខេត្តព្រះវិហារ និងប្រតិភូអមដំណើរ ចុះពិនិត្យការអនុវត្តការដាំដំណាំគម្របដី លើដីស្រែ ចំការដំឡូងមី និងចំការចន្ទី និងការដាំដំណាំស្មៅចំណីសត្វ របស់កសិករគំរូដែលគាំទ្រដោយគម្រោងASSET គម្រោងWAT4CAM និងគំរូមិត្តកសិករ នៅភូមិដូង និងភូមិបុស្ស ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ព្រមទាំងបានដឹកមន្ត្រីគំរូមិត្តកសិករចូលរួមកិច្ចប្រជុំប្រចាំឆ្នាំស្ដីពី អនុម័តលើផែនការសកម្មភាព និងផែនការថវិការសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣របស់គណ:កម្មការតម្រង់ទិសនៃម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តភាពកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឱម គីមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំភោជនីយដ្ឋាន លីហួត. -------------------- On January 24-26, 2023, Mr. Srun Borin, Deputy Director of the Department of Agriculture, Forestry and Fisheries of Preah Vihear Province, participated in the study tour of the Orientation Committee of the Conservation Agriculture and Sustainable Intensification Consortium (CASIC). HE Dith Tina, Minister of Agriculture, Forestry and Fisheries and accompanying delegation visit the Cambodian Center for Conservation Agriculture Development Research Center on the farm Soil cover and soil quality inspection for crops. Crop cover is an agricultural practice to maintain soil moisture, prevent soil nutrient leakage and improve soil quality in Bos Khnour commune, Chamkar Leu district, Kampong Cham province, and participated in facilitating the visit led by HE Om Kimsiar, Secretary of State, HE Chan Saruth, Undersecretary of State, Ministry of Agriculture, Forestry and Fisheries, Deputy Governor of Preah Vihear Province, Model farmers supported by ASSET, WAT4CAM and Metkasekor models in Doung and Bos villages, Reak Reay commune, Rovieng district, Preah Vihear province. He also led Metkasekor model officers to attend the annual meeting on the approval of the action plan and budget plan for implementation in 2023 of the Orientation Committee of the Cambodian Agriculture, Conservation and Sustainable Intensification Commission under the chairmanship of HE Om kimsiar, Secretary of State of the Ministry of Agriculture, Forestry and Fisheries at Ly Huot Restaurant
ចំនួនអ្នកចូលទស្សនា
Flag Counter