មន្ត្រីអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ០២រូប បានចូលរួមកិច្ចប្រជុំលើកទី២របស់គណៈកម្មការដឹកនាំគម្រោង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០២៣
96
នាព្រឹកថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ មន្ត្រីអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ០២រូប បានចូលរួមកិច្ចប្រជុំលើកទី២របស់គណៈកម្មការដឹកនាំគម្រោង ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មាធិការដឹកនាំគម្រោង។ កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពីសមាជិក សមាជិកាគណៈកម្មការតម្រង់ទិសគម្រោង តំណាងពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពគ្រប់គ្រងគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គភាពអនុវត្តគម្រោង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គភាពអនុវត្តគម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពអនុវត្តគម្រោងនៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ (ខេត្តកំពង់ចាម កំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងខេត្តត្បូងឃ្មុំ) និងទីប្រឹក្សាបច្ចេកទេសសរុបចំនួន ៦៧នាក់។ កិច្ចប្រជុំលើកទី២ របស់គណៈកម្មការតម្រង់ទិសគម្រោងត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ១. ពិនិត្យលទ្ធផលនៃការអនុវត្តផែនការសកម្មភាពនិងថវិកាគម្រោងឆ្នាំ២០២២ ២. ពិនិត្យ ពិភាក្សា និងផ្តល់ការឯកភាពគាំទ្រផែនការសកម្មភាព និងថវិកាគម្រោងប្រចាំឆ្នាំ២០២៣, និង ៣. ផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិសអនុវត្តសកម្មភាពនិងថវិកាគម្រោង។ ------------------ On January 27, 2023, two project implementation officers of the Preah Vihear Provincial Department of Agriculture, Forestry and Fisheries participated in the second meeting of the Project Steering Committee chaired by HE Hean Vanhorn, Secretary of State of MAFF and HE Pen Thirung, Under Secretary of State of MEF and Co-Chair of the Project Steering Committee. The meeting was attended by members of the Project Orientation Committee, representatives from the General Department of International Cooperation and Debt Management of MEF, Project Management Unit of MAFF, Project Implementation Unit of MAFF, Project Implementation Unit of MEF, Project Implementation Unit of Ministry of Rural Development, Department of Agriculture, Forestry and Fisheries of target provinces (Kampong Cham, Kampong Thom, Siem Reap, Oddar Meanchey, Preah Vihear and Tbong Khmum provinces) and a total of 67 technical advisors. The second meeting of the Project Orientation Committee was held for the following purposes: 1. Review the results of the implementation of the action plan and project budget for 2022 2. Review, discuss and approve the 2023 action plan and project budget, and 3. Provide recommendations, guidance and implementation of project activities and budgets.
ចំនួនអ្នកចូលទស្សនា
Flag Counter