ចេញផ្សាយ ០៨ កុម្ភៈ ២០២៣
87
ព្រឹកថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស្រ៊ុន បូរិន្ទអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចូលរួមស្តាប់ការធ្វើបទបង្ហាញ អំពីស្ថានភាពអនុវត្តគម្រោងថ្មី ស្តីពី "ភាពជាដៃគូររវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្មភាតរភាពបរិស្ថាន និងជីវភាពដែលធននិងអាកាសធាតុរបស់ប្រជាសហគមន៍នៅតំបន់ភាគខាងជើងបឹងទន្លេសាប (PEARL)" ដោយលោកស្រី Rebekah Bell ប្រធានអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រចាំកម្ពុជា FAO ។