ចេញផ្សាយ ២០ កុម្ភៈ ២០២៣
103
នៅថ្ងៃព្រហស្បតិ៍ ១១រោច-ថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានចូលរួមសិក្ខាសាលាពិគ្រោះ យោបល់ថ្នាក់ក្រោមជាតិស្តីពី សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ សហការរៀបចំដោយ FAO, UNDP, WCS និង RECOFTC នៅសណ្ឋាគាររីជិនស៊ី ខេត្តសៀមរាប ក្រោមអធីបតីយភាពលោកអ៊ុក ណារ៉ាន់ អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន និងលោកឡុង រតនៈកុមារ អនុប្រធាននាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
#គោលបំណងនៃសិក្ខាសាលា៖
-ជូនពត័មានអំពីអន្តរាគមន៍របស់គម្រោង សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ (CASFor) ដល់អ្នក ពាក់ព័ន្ធថ្នាក់ក្រោមជាតិ។
-ពិគ្រោះយោបល់នៅលើសកម្មភាពដែលបានលើកឡើងជាមូយនឹងអ្នកពាក់ព័ន្ធទាំងអស់នៅថ្នាក់ក្រោមជាតិ។
-ប្រមូលទិន្នន័យគោល ធាតុចូល ព័តមានពីមូលដ្ឋាន។
#សមាសភាពអ្នកចូលរួមសរុប ៩៤នាក់ ស្រី ១៧នាក់ ត្រូវបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះ យោបល់ថ្នាក់ ក្រោម ជាតិនេះ រួមមានតំណាងដៃគូពាក់ព័ន្ធ សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារ អាជ្ញាធរមូលដ្ឋាន ទាំងបួនខេត្ត ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។
----------------------
On 16-17 February 2023, Vice chief of Preah Vihear Khan Forestry Administration and officials of the Office of Agronomy and Agricultural Productivity of Preah Vihear Provincial Department of Agriculture, Forestry and Fisheries participated in a sub-national consultation workshop on community activities for forest sustainability, co-organized by FAO, UNDP, WCS and RECOFTC at the Regency Hotel in Siem Reap under the chairmanship of Mr. Ouk Naran, Deputy Director General of the General Department of Local Communities of the Ministry of Environment and Mr. Long Rattanak Koma, Deputy Director of the Department of Forestry and Community Forestry of the Ministry of Agriculture, Forestry and Fisheries.
Objectives of the workshop:
- To provide information on the Community Action Plan for Forest Sustainability (CASFor) intervention to sub-national stakeholders.
-Consulting on the activities that have arisen with all stakeholders at the sub-national level.
-Collect basic input data from the database.
A total of 94 participants, 17 females, were invited to participate in the sub-national consultation workshop, including representatives of relevant stakeholders, community forestry, protected areas, four local authorities in Preah Vihear, Kampong Thom, Stung Treng and Kratie provinces, the Ministry of Agriculture, Forestry and Fisheries and the Ministry of Environment.