ចេញផ្សាយ ២០ កុម្ភៈ ២០២៣
98
ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចូលរួមបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ អនុវិស័យដំណាំ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអគ្គនាយកដ្ឋានកសិកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី រាជការនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលបានខិតខំ ប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីសម្រេចបានលទ្ធផល ល្អប្រសើរ។
-------------
On February 17, 2023, HE Dith Tina, Minister of Agriculture, Forestry and Fisheries, attended the closing ceremony of the meeting to review the results of the sub-sector in 2022 and the work direction of 2023 of the General Directorate of Agriculture at the Ministry of Agriculture, Forestry and Fisheries.
At the closing ceremony of the General Directorate of Agriculture, HE Minister expressed his appreciation and appreciation to the leaders and civil servants of the General Directorate of Agriculture as well as relevant institutions who have worked hard for the physical, mental, intellectual and spiritual. Achieve better results.