ចេញផ្សាយ ០៣ មីនា ២០២៣
103
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវ នឹងថ្ងៃ ០២ ខែមិនា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំកសរិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកជ័យសែន បានចូលរួមសម្របសមហរួលមហាសន្និបាតប្រចាំឆ្នាំ២០២២លើកទី១២ និងលើកទិសដៅឆ្នាំ២០២៣ របស់សហគមន៍កសិកម្មស្រ្តីរតន: ស្ថិតនៅស្នាក់ការសហគមន៍ ក្នុងឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ។
**កម្មវិធីនេះមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសមានដូចជា:
- លោក រស់ ហេង អភិបាលស្រុកជ័យសែន
-ការិយាល័យកសិកម្ម និងធនធានធម្មជាតិ និងបរិស្ថានស្រុកជ័យសែន
-អាជ្ញាធរឃុំ ភូមិ និងប៉ុស្តរដ្ឋបាលឃុំស្អាងនិងសមាជិកសរុប៦០៦នាក់
**ជាលទ្ឋផល:
-ឆ្នាំ២០២២ សហគមន៍មានមុខរបដូចជា: ទិញលក់ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ ដំឡូងមីក្រៀម កម្ចីឥណទានកសិកម្មខ្នាតតូច និងសេវាកម្មទឹកស្អាត។
**ផែនការឆ្នាំ២០២៣
-សហគមន៍បន្តមុខរបរឆ្នាំ២០២២កន្លងទៅដែលមានស្រាប់
-រកដៃគូរទិញលក់ស្រូវនិងដំឡូង
-សហការជាមួយអង្គការដៃគូរជួយពង្រឹងបច្ចេកទេសកសិកម្មបន្ថែមជូនសមាជិក
-សាងសង់ឃ្លាំងសំរាប់ស្ទុកទុកផលិតផលរបស់សមាជិកសហគមន៍ ។