ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករវៀងបានចូលរួមមហាសន្និបាតប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣របស់សហគមន៍កសិកម្មលើកកំពស់ស្រី្តស្ថិតនៅស្នាក់ការសហគមន៍ ក្នុងភូមិបុស្ស ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ
ចេញ​ផ្សាយ ០៤ មីនា ២០២៣
72
ថ្ងៃសុក្រ១៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព ស២៥៦៦ ត្រូវនិងថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣ ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករវៀងបានចូលរួមមហាសន្និបាតប្រចាំ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣របស់សហគមន៍កសិកម្មលើកកំពស់ស្រី្តស្ថិតនៅស្នាក់ការសហគមន៍ ក្នុងភូមិបុស្ស ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ។ កម្មវិធីនេះមានការចូលរួម ពីលោកស្រីអុឹង សុធា អភិបាលរងស្រុក និងលោកសិត សុភាព អនុប្រធានគំរោង Wat4Cam ការិយាល័យកសិកម្មធនធានធម្មជាតិ និង បរិស្ថានស្រុក អាជ្ញាធ័រភូមិ-ឃុំ Policeប៉ុស្តិរដ្ឋបាលឃុំ។ # មុខរបរសំខាន់ៗរបស់របស់សហគមន៌ក្នុងឆ្នាំ២០២២ មានដូចជា៖ ចុះកិច្ចសន្យាលក់ស្រូវសររីរាង្គ ស្វាយចន្ទីជាមួយក្រុមហ៊ុនឯកជន, ទិញ-លក់គ្រប់ជីដំណាំគម្របដី, ផលិតនិងលក់សាប៊ូលាងចាន, ទទួលបញ្ញើប្រាក់សន្សំ, លក់ភាគហ៊ុន។ # ផែនការឆ្នាំ២០២៣ ស្វែងរកទីផ្សារដំឡូងមី, ពង្រីកមុខរបរទិញ-លក់គ្រាប់ស្វាយចន្ទី និងស្រូវសរីរាង្គ, ទិញលក់គ្រប់ជីដំណាំគម្របដី, ពង្រីកភូមិគោលដៅនិងជ្រើសរើសសមាកបន្ថែម ....។
ចំនួនអ្នកចូលទស្សនា
Flag Counter