មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចំនួន០២នាក់ បានចូលរួមជាភ្ញៀវកិត្តិយស និងបានសម្របសម្រួលមហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្មតស៊ូសែនជ័យ ស្ថិតក្នុងភូមិទួលស្រែឈូក ឃុំតស៊ូ ស្រុកជ័យសែន
ចេញ​ផ្សាយ ០៣ មេសា ២០២៣
83
នៅថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ចំនួន០២នាក់ បានចូលរួមជាភ្ញៀវកិត្តិយស និងបានសម្របសម្រួលមហាសន្និបាតប្រចាំឆ្នាំ របស់សហគមន៍កសិកម្មតស៊ូសែនជ័យ ស្ថិតក្នុងភូមិទួលស្រែឈូក ឃុំតស៊ូ ស្រុកជ័យសែន #មានថ្នាក់ដឹកនាំសហគមន៍,ភ្ញៀវកិត្តិយស និងសមាជិក ចូលរួមសរុបចំនួន ១២៤នាក់ ស្ត្រី៨៩នាក់ ។ #លទ្ធផលសម្រេចបានឆ្នាំ២០២២៖ -បានចុះកិច្ចសន្យាទិញ-លក់ ស្រូវសរីរាង្គជាមួយក្រុមហ៊ុនចំនួន០៤ ស្មើនឹងបរិមាណ១,០២៣តោន -បានចុះកិច្ចសន្យាទិញ-លក់ដំឡូងមីជាមួយក្រុមហ៊ុនចំនួន០២ ស្មើនឹងបរិមាណ(ដំឡូងមីស្ងួត២៤៧តោន) និង(ដំឡូងមីស្រស់១,១៦៧តោន) -ទុនសហគមន៍សរុបចំនួន ៣៣៣,៣៥០,៣០០៛ -ចំណូលសរុបចំនួន ៩៣,២៣៤,១០០៛ -ចំណាយសរុបចំនួន ៦១,៦៥៨,៣០០៛ -ប្រាក់ចំណេញប្រចាំឆ្នាំចំនួន ៣១,៥៧៥,៨០០៛ --------------- On March 14, 2023, two officials from the Agricultural Cooperative Development Office of Preah Vihear Provincial Department of Agriculture, Forestry and Fisheries attended as guests of honor and facilitated the annual general meeting of the Torsou Senchay Cooperative in Tuol Sre Chhouk Village, Torsou Commune, Chey Sen District. A total of 124 people (89 women) attended the General Assembly, including cooperative councils, dignitaries and members. Results achieved in 2022: - Signed contracts to buy and sell organic rice with 4 companies equal to 1,023 tons - Signed contracts to buy and sell cassava with 2 companies equal to the amount (247 tons of dried cassava) and (cassava Fresh 1,167 tons) - Total cooperative capital of 333,350,300 R - Total revenue 93,234,100 R - Total expenditure 61,658,300 R - Annual profit of 31,575,800 R
ចំនួនអ្នកចូលទស្សនា
Flag Counter