ចេញផ្សាយ ០៣ មេសា ២០២៣
89
ស្រុកគូលែន ខេត្តព្រះវិហារ
ការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានសហកាណ៍ជាមួយការិយាល័យអភិវឌ្ឍន៍ធនធានមនុស្ស ផ្សព្វផ្សាយកសិកម្ម នៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំប្រជុំចងក្រង និងអភិវឌ្ឍន៍កសិករផ្សព្វផ្សាយកសិកម្ម ក្រោមអធិបតីភាពលោក គង់ ពុទ្ធារិទ្ធ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ក្នុងនោះមានការចូលរួមពីក្រុមការងារនាយដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ, អាជ្ញាធរភូមិឃុំ និងកសិករ សរុបចំនួន ៤៩នាក់ ស្រី៣៤នាក់ ដែលស្ថិតនៅទីតាំងសហគមន៍កសិកម្ម លើកកម្ពស់កសិករ ភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ
នៅថ្ងៃអង្គារ៍ ៨រោវ ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣