ក្រុមការងាររបស់អង្គការ Swisscont បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី ការអនុវត្តគំរូមិត្តកសិករ ក្នុងខេត្តព្រះវិហារ សម្រាប់ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
ចេញ​ផ្សាយ ០៣ មេសា ២០២៣
92
នៅថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាល់ ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ក្រុមការងាររបស់អង្គការ Swisscont បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី ការអនុវត្តគំរូមិត្តកសិករ ក្នុងខេត្តព្រះវិហារ សម្រាប់ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះគឺ ១.ដើម្បីផ្ដល់នូវចំនេះដឹងបន្ថែមអំពីការអនុវត្តជំហាន នីមួយៗនៃគំរូមិត្តកសិករ ២.ដើម្បីធ្វើការស្វែងយល់បន្ថែមទាក់ទងទៅនឹងបច្ចេកទេសក្នុងការអនុវត្តកសិកម្មអភិរក្ស ៣.ដើម្បីពិភាក្សាបន្ថែមទាក់ទងទៅនឹងប្រធានបទផ្សេងៗក្នុងការអនុវត្តគំរូមិត្តកសិករក្នុងខេត្តព្រះវិហារ សម្រាប់ឆ្នាំ ២០២៣ សមាសភាពចូលរួមមានដូចជាមន្ត្រីអនុវត្តគំរូមិត្តកសិករ, មន្ត្រីអនុវត្តគម្រោង WAT4CAM, មន្ត្រីអនុវត្តគម្រោង ASSET និងក្រុមការងារអង្គការ Swisscont សរុបទាំងអស់ ១៣នាក់/ស្រី ៥នាក់ ដែលស្ថិតនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រះវិហារ។
ចំនួនអ្នកចូលទស្សនា
Flag Counter