សហគមន៍កសិកម្មភ្នំពេជ្របុរី នៅខេត្តព្រះវិហារ បានចុះហត្ថលេខាទទួលហិរញ្ញប្បទានឥតសំណង៤០% ផ្តល់ដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា
ចេញ​ផ្សាយ ០៣ មេសា ២០២៣
125
សហគមន៍កសិកម្មភ្នំពេជ្របុរី នៅខេត្តព្រះវិហារ បានចុះហត្ថលេខាទទួលហិរញ្ញប្បទានឥតសំណង៤០% ផ្តល់ដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា | Signing Ceremony between Phnom Pich Borey Agriculture Cooperative from Preah Vihear and Cambodia Agricultural Sector Diversification Project (CASDP) for a 40% of Matching Grant ----------------- ខេត្តព្រះវិហារ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ សហគមន៍កសិកម្មពេជ្របុរី មកពីស្រុកគូលែន ខេត្តព្រះវិហារ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន៤០% ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) នូវហិរញ្ញប្បទានឥតសំណង៤០% ) ដើម្បីធ្វើជាទុនបង្វិលទិញ-លក់ដំឡូងមីស្រស់ និងស្ងួតពីសមាជិកជាផលិករ។ លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងលោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក ឆែម អួត ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មភ្នំពេជ្របុរី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានាឱកាសនោះ។ ពិធីចុះហត្ថលេខាខាងលើបានរៀបចំឡើងនៅសហគមន៍កសិកម្មលើកកម្ពស់កសិករខេត្តព្រះវិហារ។ លោក ឆែម អួត តំណាងសហគមន៍កសិកម្មភ្នំពេជ្របុរីបានឱ្យដឹងថា កិច្ចព្រមព្រៀងនៅថ្ងៃនេះអាចជួយដោះស្រាយបញ្ហាមួយចំនួន ដែលសហគមន៍កំពុងជួបប្រទះដូចជាខ្វះឃ្លាំងស្តុកដំឡូងមីស្ងួត ផ្លូវដឹកជញ្ជូនផល​កសិកម្ម ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ទុនបង្វិលទិញសម្រាប់លក់ដំឡូងមី ជួយធានាតំលៃទីផ្សារដំឡូងមី។ តាមផែនការ សហគមន៍កសិកម្មភ្នំពេជ្របុរី គ្រោងអនុវត្តផែនការអាជីវកម្មរបស់ខ្លួនរយៈពេល៣ឆ្នាំ (២០២៣-២០២៥) ដើម្បីកែលម្អខ្សែច្រវ៉ាក់ផលិតកម្ម និងពង្រីកទំហំផលិតកម្មដំឡូងមីសរីរាង្គស្រស់ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ បរិមាណ៨៤៩៨តោន/ឆ្នាំ ឬ ២៦ ៨៧២តោនក្នុងរយៈពេល៣ឆ្នាំ និងផលិតកម្មដំឡូងមីស្ងួតនូវបរិមាណ៣៨០៧តោន/ឆ្នាំ ឬ១២ ៩២១តោនរយៈពេល៣ឆ្នាំរយៈពេល៣ឆ្នាំ ដែលអាចបង្កើនប្រាក់ចំណូលជាមធ្យមចំនួន ៧៨៩ ៩៥២ ដុល្លារអាមេរិកក្នុង១ឆ្នាំ ឬ ជាង ២.៦ លានដុល្លារអាមេរិក ក្នុងរយៈពេល៣ឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រគម្រោងពិពិធកម្មកសិកម្មកម្ពុជា តាមរយៈ https://casdp.maff.gov.kh/ ------------------- Preah Vihear: On March 29, 2023, the Phnom Pech Borey Agricultural Cooperative and the Cambodia Agricultural Sector Diversification Project, MAFF, jointly signed an agreement of a 40% matching grant as a revolving credit line to purchase and sale of fresh and dried cassava products. Mr. Hok Kimthourn, Deputy Director of the Planning and Statistics Department of the Ministry of Agriculture, Forestry, and Fisheries, and as CASDP Manager; Mr. Srun Borin, Deputy Director of the Provincial Department of Agriculture, Forestry and Fisheries, Preah Vihear province; Mr. Chhem Uoth, Phnom Pich Borin Agricultural Cooperative Board Director, and local authority jointly signed the agreement, which was held at the Phnom Pich Borin Agriculture Cooperative in Kulen district, Preah Vihear province. Mr. Chhem Outh, a Representative of the Agriculture Cooperative, said that today's signing agreement would help solve the problem of dry cassava warehouse, upgrade scales, provide technical assistance, and working capital to buy and sell cassava and help ensure the market price for cassava. According to the plan of the Phnom Pich Borey Agriculture Cooperative, the agreement today will implement its three-year business plan (2023-2025) to improve the cassava production chain with the ability to expand the production volume of fresh organic cassava to an average of 8489 tons per yearand equal to 26872 tons and expand the production of dried cassava to supply the domestic market at 3807 tons per year or 789,952 tons for three years, which can increase the average income of 2,6 Million US dollars.
ចំនួនអ្នកចូលទស្សនា
Flag Counter